វិធីធ្វើចាយ៉ឆ្ងាញ់

គ្រឿងផ្សំ៖
_សំបកសម្រាប់រុំចាយ៉
_សាច់ជ្រូកចិញ្រ្ចាំ ៣០០ក្រាម
_ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស
_មីសួ ១ដុំ ឬ៥០ក្រាម
_ស្លឹកខ្ទឹមហាន់ល្អិត ១០០ក្រាម
_ស៊ុត ១គ្រាប់
_អំបិល ១ចុងស្លាបព្រាកាហ្វេ
_ម្រេចម៉ត់ បន្តិច
_ស្ករស ១ស្លាបព្រាបាយ
_ទឹកត្រី ១ស្លាបព្រាបាយ
_សណ្តែកបណ្តុះ ១កូនចានចង្កឹះ
_ការ៉ុត ១ផ្លែតូចល្មម ហាន់ ឬសាប់ជាសរសៃៗ
_ ផ្សិតត្រចៀកកណ្តុរ (ដាក់បើចូលចិត្ត)

** គ្រឿងផ្សំទឹកជ្រលក់៖
_ ទឹកក្តៅ ៣ស្លាបព្រាបាយ
_ស្ករស ៥ស្លាបព្រាបាយ
_ទឹកត្រី ៥ស្លាបព្រាបាយ
_ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ
_ខ្ទឹមសចិញ្រ្ចាំ
_ម្ទេសហាន់

**វិធីធ្វើ៖
១ / យកមីសួដាក់ត្រាំទឹកចោលប្រហែល ១៥-២០នាទី រួចស្រង់ចេញយកមកកាត់ខ្លីៗល្មម។
២ / យកសាច់ចិញ្រ្ចាំលាយជាមួយ ខ្ទឹមសចិញ្រ្ចាំ មីសួ សណ្តែកបណ្តុះ ការ៉ុត ស្លឹកខ្ទឹម អំបិល ស្ករស ទឹកត្រី និងម្រេច គោះស៊ុតដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វល្អ។
៣ / បន្ទាប់មកយកសំបកដាក់លាបទឹកតិចៗឲ្យសព្វ (ដើម្បីឲ្យទន់ស្រួលរុំ) រួចដួសស្នូលដែលលាយគ្រឿងហើយដាក់ចូលរុំវា ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត។
៤ / ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា ទឹកក្តៅ ស្ករស ទឹកត្រី និងទឹកក្រូចឆ្មារកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលជាការស្រេច អាចដាក់បន្ថែមជាមួយសណ្តែក និងការ៉ុត៕

 

 

Leave a Reply